Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពិធីក្រុង ពាលីបើកការដ្ឋាន សាងសង់អគារមណ្...

(Khmer) ពិធីក្រុង ពាលីបើកការដ្ឋាន សាងសង់អគារមណ្ឌលសុខភាពដូនពេញ

Published Date: Tuesday, March 07, 2017, 9:35 AM

(Khmer)

នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុង ពាលីបើកការដ្ឋាន សាងសង់អគារមណ្ឌលសុខភាពដូនពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារមណ្ឌលសុខភាពថ្មីនេះ មានកម្ពស់ ៥ជាន់ បណ្ដោយ ៣០ម៉ែត្រ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានគូសបញ្ជាក់ថា អគារមណ្ឌលសុខភាពដូនពេញនឹងបំពាក់សម្ភារនានា ដើម្បីបង្កើន និងពង្រឹងការផ្តល់សេវា សុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ទាំងអស់មានជំនឿ លើសេវាសុខាភិបាល របស់រាជធានីភ្នំពេញ៕

17122269_180828619085638_1224166375_o 17148829_180828615752305_952807799_o 17148847_180828599085640_909737766_o