Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាកលវិទ...

(Khmer) ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧

Published Date: Monday, April 03, 2017, 11:25 PM

(Khmer)

ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

17776956_197984167370083_601701844_o 17776966_197984174036749_699421040_o

សាកលវិទ្យាល័យថ្មីនេះមានផ្ទៃដីទំហំ ៤៧.០០០ម៉ែត្រការ៉េ ដែលមានលទ្ធភាពទទួលសិស្សចាប់ពី ៧.០០០នាក់ ទៅ ១០.០០០នាក់ (សាកលវិទ្យាល័យចាស់ផ្ទៃដីទំហំ ៦០០០ម៉ែត្រការ៉េ)។ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលរាជធានីបានបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះសាងសង់ដោយសហការរវាងក្រសួងវប្បធម៌ និងសាលារាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពអប់រំវិស័យវប្បធម៌ជាតិ។

17761563_197984447370055_67959513_o

ឯកឧត្តមបានបន្ថែមទៀតថា ការរៀបចំទីតាំងសាកលវិទ្យាល័យថ្មីនេះ មិនមែនដោយសារការលក់ទិញទីតាំងចាស់ដាច់ខាត គឺសំដៅពង្រីកការអប់រំផ្នែកវប្បធម៌ ហើយទីតាំងចាស់នឹងពង្រីកជាសារមន្ទីរជាតិសម្រាប់តាំងបង្ហាញវត្ថុវប្បធម៌ជាតិជាច្រើនជូនភ្ញៀវជាតិ និងអន្តរជាតិ៕