Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រទេសជាតិរីកចម្រើនកាន់តែឆាប់រហ័ស នៅពេល...

(Khmer) ប្រទេសជាតិរីកចម្រើនកាន់តែឆាប់រហ័ស នៅពេលទំពាំងក្លាយជាឫស្សីដ៏រឹងមាំពោរពេញដោយថាមពល និងសមត្ថភាពពិតប្រាកដ!

Published Date: Friday, August 17, 2018, 9:50 AM

(Khmer)

ប្រទេសជាតិរីកចម្រើនកាន់តែឆាប់រហ័ស នៅពេលទំពាំងទាំងឡាយរបស់យើងក្លាយជាឫស្សីដ៏រឹងមាំពោរពេញដោយថាមពល និងសមត្ថភាពពិតប្រាកដ!

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នឹងដល់ថ្ងៃប្រឡងបញ្ចប់ថ្នាក់សិក្សាមូលដ្ឋានរបស់ខ្លួន នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកក្នុងរាជធានីភ្នំពេញ ប្អូនៗប្រមាណជាង ២ម៉ឺននាក់ ស្មើនឹង ២៥មណ្ឌល នឹងត្រូវប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្តាំផ្ញើ និងលើកទឹកចិត្តប្អូនៗទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីអនាគតខ្លួន មុខមាត់គ្រួសារ និងសង្គមជាតិ។

39403366_1000300210150731_4659666253437206528_o (1) 39289383_1000300570150695_1902084785963008000_n 39409314_1000300506817368_2931397325064503296_o 39396427_1000300243484061_3055594598010191872_n

ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្ស រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការយកកម្រៃពីការផ្ញើម៉ូតូ-កង់ នៅគ្រប់មណ្ឌលប្រឡងទាំង ២៥មណ្ឌល ទូទាំងរាជធានីភ្នំពេញ នៅពេលប្រឡងរយៈពេល ២ថ្ងៃខាងមុខនេះឡើយ ដោយរដ្ឋបាលរាជធានីជាអ្នកទទួលបន្ទុកនេះជំនួស។