Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ

(Khmer) ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ

Published Date: Thursday, April 04, 2019, 1:28 PM

(Khmer)

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ គ្រឿងញៀន​ គ្រឿងស្រវឹង និង​ការអនុវត្តច្បាប់​ស្ដីពី​ចរាចណ៍​ផ្លូវ​គោក ឱ្យបានជាប់ជាប្រចាំ និង​ជា​ពិសេស​កិច្ច​ការ​ការពារ​សន្ដិសុខ សណ្ដាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ គ.ស​២០១៩ ៕

56321810_1141473696033381_418794538681761792_o 56589695_1141474832699934_4109535549033807872_o 56472503_1141474416033309_7357417714081595392_o 56178553_1141473596033391_4276522009191514112_o