Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជុំស្តីពីសំណើសុំអនុញ្ញាត្តធ្វើផ្លូវប...

(Khmer) ប្រជុំស្តីពីសំណើសុំអនុញ្ញាត្តធ្វើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ៧៧០ ម៉ែត្រ

Published Date: Wednesday, February 22, 2017, 12:03 PM

(Khmer)

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រជុំស្តីពីសំណើសុំអនុញ្ញាត្តធ្វើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ៧៧០ ម៉ែត្រ និងទំហំ ១០ម៉ែត្រ ភ្ជាប់ជាមួយរ៉ូឡាសង្ខាងផ្លូវទំហំ០៥ម៉ែត្រ ដោយកែសម្រួលលើផ្លូវចាស់ដែលមានស្រាប់ ស្ថិតនៅចន្លោះព្រំប្រទល់ ដីក្រុមហ៊ុន អ័រគីដេវីឡា៣ និងក្រុមហ៊ុន ឌីមេគង្គរ៉ូយ៉ាល់ មានទីតាំងស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

យោងតាមស្មារតីអង្គប្រជុំលើកមុន មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន បានពិភាក្សាលម្អិតទាំងបច្ចេកទេសក្នុងការកែសម្រួលប្រឡាយព្រែកតាគង់ អោយជាផ្លូវបេតុង ដើម្បីបម្រើដល់ប្រជាពលរដ្ឋនៅតំបន់នោះ ដោយមានរត់បណ្តាញទឹកស្អាត បណ្តាញអគ្គីសនីផងដែរ។

លទ្ធផល

-បានអនុញ្ញាត្តអោយកែសម្រួលព្រែកអោយត្រង់ និងរក្សាទំហំ ចំណីព្រែកនៅដដែល

-ពិភាក្សាដាក់លូបន្ថែម២ឬ៣ខ្សែបន្ថែម

-ធ្វើការកែសម្រួលដាក់លូរំដោះទឹកភ្លៀងពី០.៦ម៉ែត្រទៅ០.៨ម៉ែត្រ

index index1