Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជុំកំណត់បែងចែកភារកិច្ច ក្នុងការត្រៀម...

(Khmer) ប្រជុំកំណត់បែងចែកភារកិច្ច ក្នុងការត្រៀមទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

Published Date: Wednesday, February 22, 2017, 8:41 AM

(Khmer)

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម ឃួង ស្រេង និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំកំណត់បែងចែកភារកិច្ច ក្នុងការត្រៀមទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

16833566_1862215157395064_1563046972_o16832985_1862215174061729_1170813487_o

ឯកឧត្តម ប៊ុនញ៉ាំង វរជិត (Bounnnhang Vorrachith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ដូច្នេះរដ្ឋបាលខណ្ឌ មន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការទទួលបដិសណ្ឋារកិច្ចលើការសហការការពារសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍តាមដងផ្លូវ ការថែរក្សាអនាម័យ-បរិស្ថាន ការរៀបចំរថយន្ដសង្គ្រោះ ការផ្អាកការដ្ឋានកំឡុងពេលគណៈប្រតិភូឆ្លងកាត់ និងការបែងចែកភារកិច្ចផ្សេងៗ ដើម្បីធានាឱ្យបានថា ការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រព្រឹត្ដទៅដោយរលូន។

ឯកឧត្តមប្រធានអង្គប្រជុំក៏បានឱ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចំពោះការងារដែលរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យ ដើម្បីធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងការងារពាក់ព័ន្ធឱ្យទទួលបានជោគជ័យ៕