Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ​គណៈប្រតិភូ​រដ្ឋបាលរាជធានី​ភ្នំពេញទស្សន...

(Khmer) ​គណៈប្រតិភូ​រដ្ឋបាលរាជធានី​ភ្នំពេញទស្សនកិច្ច​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ PC Lutece ទីក្រុង​ប៉ារីស

Published Date: Saturday, November 03, 2018, 2:48 PM

(Khmer)

នារសៀល​ថ្ងៃ​សុក្រ​ ០៩រោច ខែអស្សុជ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ( ម៉ោង​១៤:០០នាទី ម៉ោងនៅ​ទីក្រុង​ប៉ារីស សាធារណ​រដ្ឋ​បារាំង ) ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​រដ្ឋបាលរាជធានី​ភ្នំពេញទស្សនកិច្ច​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ ( PC Lutece ) ទីក្រុង​ប៉ារីស សាធារណ​រដ្ឋ​បារាំង ដើម្បី​សិក្សាស្វែងយល់ និង​ដកបទ​ពិសោធន៍ សម្រាប់​រាជធានី​ភ្នំពេញ ដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)​ ក្នុងការ​ដំឡើង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍​នៅ​ក្នុង​អគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ៕

45256735_1046461025534649_3616244862732468224_n 45337808_1046460922201326_6499934167814373376_n 45263856_1046460768868008_4957631370533797888_n 45235893_1046460578868027_2500013116251701248_n 45338132_1046460472201371_5230473033482764288_n 45292129_1046460268868058_145387516302721024_n 45233708_1046460218868063_4333140183642800128_n 45235924_1046460198868065_6195456608986726400_n