Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបា...

(Khmer) ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយបងប្អូនជនពិការដែលច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ

Published Date: Friday, January 20, 2017, 10:17 PM

(Khmer)

ប្រជុំជាមួយបងប្អូនជនពិការច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧​ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំជាមួយបងប្អូនជនពិការដែលច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយទីតាំងនិងរៀបចំឆាកជូនពួកគាត់ឲ្យបានសមស្រប។

16129783_143673532801147_1798087158_o16129784_143673649467802_249913035_o

អង្គប្រជុំបានសម្រេចដូចខាងក្រោម៖ ១.ឯកភាពបញ្ចប់ការច្រៀងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ ជំនួសវិញនូវការច្រៀងតាមទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូនចំនួន០៣ទីតាំង៖ រមណីយដ្ឋានវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារមុខវត្តបទុមវតី។ ២.មន្ទីរសង្គមកិច្ចរាជធានីត្រូវសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ដើម្បីធ្វើបច្ចុប្បន្នភាពបងប្អូនជនពិការ។ ៣.មន្ទីរសង្គមកិច្ច ត្រូវជួបជាមួយបងប្អូនជនពិការទាំងអស់ ស្វែងយល់អំពីសមត្ថភាព ចំណេះ ជំនាញ ដើម្បីមានលទ្ធភាពផ្តល់ការងារជូនពួកគាត់។ ៤.រដ្ឋបាលរាជធានីភ្នំពេញរៀបចំឆាកតន្ត្រីជូននៅតាមទីតាំងទាំងបីខាងលើ។ បងប្អូនជនពិការច្រៀងតាមទីសាធារណៈបច្ចុប្បន្នមាន ២១ក្រុម ដោយបានបែងចែកជាក្រុមប្រគុំតន្ត្រីជា ០៥ក្រុម ដែលមានសមាជិកសរុបចំនួន ១៩៤នាក់៕