Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ ...

(Khmer) ឯកឧត្តម ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់មានវិធានការក្តៅចំពោះរថយន្តធំៗបំផ្លាញផ្លូវ

Published Date: Sunday, December 15, 2019, 8:49 AM

(Khmer)

img14121902img14121906

 

 

 

 

 

                 ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ និងសង្កាត់មានវិធានការក្តៅចំពោះរថយន្តធំៗដឹកដី បំផ្លាញផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌ ដោយត្រូវមានវិធានការអោយបានម៉ឺងម៉ាត់ មានន័យថាបើរថយន្តទាំងនោះដឹកជញ្ជូនបំផ្លាញផ្លូវ ត្រូវតែអោយក្រុមហ៊ុននោះធ្វើការជួសជុលផ្លូវដែលខូចនោះឡើងវិញ។

 ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងគឺជាប្រទេសដែលកំពុងតែធ្វើការ  អភិវឌ្ឍន៍ ដូច្នេះទេយើងមិនអាចហាមប្រាមមិនឲ្យរថយន្តដឹកទំនិញ ដឹកដែក ដឹកស៊ីម៉ង់ ដឹកដី ធ្វើចរាចរណ៍នោះទេ។ ប៉ុន្តែយើងត្រូវតែគ្រប់គ្រងឱ្យបានល្អលើការដឹកជញ្ជូននេះ ពោលគឺ បើរថយន្តក្រុមហ៊ុនណាដែលដឹកធ្វើឱ្យផ្លូវខូច ក្រុមហ៊ុននោះត្រូវតែទទួលខុសត្រូវលើការស្ថាបនាជួសជុលផ្លូវនោះឲ្យបានស្អាតឡើងវិញ ជៀសវាងការថ្នាំង ថ្នាក់ពីប្រជាពលរដ្ឋ។

ការជំរុញឲ្យមានវិធានការបែបនេះ របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ ប្រចាំខែធ្នូ ឆ្នាំ២០១៩ នៅខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យក្រុមការងារត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ បើយើងអនុវត្តការងារបម្រើប្រជាពលរដ្ឋមិនបានដល់កម្រិតដែលប្រជាពលរដ្ឋចង់បានទេ នោះបញ្ហាប្រឈមនឹងកើតមកលើខ្លួនយើងវិញហើយ ដូច្នេះទេយើងត្រូវតែខិតខំបំពេញការងារនេះឲ្យបានល្អដើម្បីទទួលបាននូវការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ។

                អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា ជាទិសដៅនិងការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលបាននឹងកំពុងធ្វើ គឺការរក្សាអោយបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ការបម្រើសេវាអោយនៅកៀនកិតជាមួយពួកគាត់ ការកសាងហេដ្ឋារចនា   សម្ព័ន្ធនៅក្នុងមូលដ្ឋាន ដូចជាផ្លូវថ្នល់ លូទឹក ជាដើម។

img14121904img14121903img14121907img14121908