Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ឯកឧត្តម ឃួង ស្រេង ចុះសួរសុខទុក្ខ និងពិន...

(Khmer) ឯកឧត្តម ឃួង ស្រេង ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពផ្សារច្បារអំពៅ

Published Date: Tuesday, March 20, 2018, 8:42 AM

(Khmer)

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនអាជីវករផ្សារច្បារអំពៅ

នារសៀលថ្ងៃអង្គារ៍ ៤កើត ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពផ្សារច្បារអំពៅម្ដងទៀត ក្នងខណ្ឌច្បារអំពៅ ដែលតូបទាំងនេះត្រូវបានបំផ្លាញដោយគ្រោះអគ្គីភ័យកាលពីរាត្រីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។ ឯកឧត្តមអភិបាលរាជធានីបានពាំនាំការផ្ដាំសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អាជីវករផ្សារច្បារអំពៅ រួមមាន៖ 
១. ការជួយកសាងឡើងវិញដំបូលរួមនៃផ្សារដែលត្រូវបានបំផ្លាញដោយអគ្គីភ័យ
២. ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ 
៣. ចាក់បេតុង និងរៀបចំផ្លូវក្នុងផ្សារ។

29386462_889493991231354_8239191203078209536_o 29468370_889494167898003_4480602474092167168_o 29473122_889493484564738_1877308489726951424_o 29496943_889493727898047_8435453268427014144_o