Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដម ឃួង ស្រេង ​ជួប​ពិភាក្សា​ជាមួយ​ទ...

(Khmer) ឯកឧត្ដម ឃួង ស្រេង ​ជួប​ពិភាក្សា​ជាមួយ​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA

Published Date: Wednesday, April 24, 2019, 9:41 AM

(Khmer)

នា​ព្រឹក​ថ្ងៃ​ពុធ ០៥រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA អំពីបញ្ហា​ដី​សម្រាប់​ការរត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​សម្រាប់ ” គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកកខ្វក់​ក្នុង​រាជធានីភ្នំពេញ ” ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្នុង​រាជធានីភ្នំពេញ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​សាងសង់ស្ថានីយ៍​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ទី១ ស្ថិតនៅ​ភាគខាង​ត្បូង​រាជធានីភ្នំពេញ ដោយ​បាន​កំណត់​យក​តំបន់​ជើង​ឯក សម្រាប់​សាងសង់ស្ថានីយ៍ ក្រោមជំនួយ​ឥតសំណងរបស់ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាម​រយៈទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន JICA​។

58374379_1154599831387434_4742286353172004864_o 57840008_1154599451387472_9023400717490061312_o 58570879_1154599384720812_2999969819429699584_o 57650893_1154599254720825_1032594199058317312_o