Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជ...

(Khmer) ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណ ចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានបំពេញការងារបានជោគជ័យក្នុង តួនាទីនិងភារកិច្ចរបស់ខ្លួន ពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ

Published Date: Wednesday, February 08, 2023, 4:52 PM

(Khmer)

img822311 img822312

 

 

 

 

 

           ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញចំនួន២៤រូប នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ភាពជោគជ័យរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងមកនេះ គឺពិតជាបានមកពីការលះបង់របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញរបស់យើង និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ ឯកឧត្តមពិតជាអរគុណចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសនៅក្នុងកិច្ចការពារ ទប់ស្កាត់ជំងឺ covid-19 រហូតទទួលបានជោគជ័យ និងបានបើកដំណើរការសេដ្ឋកិច្ចប្រទេសអោយប្រក្រតីឡើងវិញ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភាពជោគជ័យទៅលើការប្រយុទ្ធប្រឆាំងជំងឺ covid -19 គឺពិតជាផ្ដើមចេញមកពីមន្ត្រី និងប្រជាពលរដ្ឋយើងជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមន្ត្រី និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានដើរជួរមុខគេ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺ covid -19។ ចំណុចនេះហើយ បានបង្កើតឱ្យមានភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ រហូតប្រជាពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់គ្នា និងគ្រប់ដុស ដែលបានធ្វើអោយវិធានការទប់ស្កាត់នូវការរាតត្បាតជំងឺដ៏សាហាវនេះ ទទួលបានជោគជ័យ និងធ្វើអោយប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ាន និងលេខ២ ក្នុងពិភពលោក ។

            គួរបញ្ជាក់ថា ក្នុងការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២៤រូប ខាងលើនេះ គឺត្រូវផ្ទេរភារកិច្ច មន្ត្រី១រូប ជាមួយនឹងការតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ២៣រូប ថែមទៀត ដែលក្នុងនោះត្រូវបានតែងតាំងជានាយិការង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ,ជានាយកទីចាត់ការ ប្រធាន អនុប្រធានការិយាល័យផងដែរ៕

img822339 img822330 img82236 img82231 img82238 img82237 img822328 img82232 img82234 img82233 img82235 img822329 img822310 img82239 img822313 img822314 img822315 img822316 img822317 img822318 img822319 img822320 img822321 img822322 img822323 img822324 img822325 img822326 img822327 img822331 img822332 img822333 img822334 img822335 img822336 img822337 img822338 img822340