Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) សម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ_និង...

(Khmer) សម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ_និងទីក្រុងKitakyushu

Published Date: Wednesday, August 09, 2017, 10:46 PM

(Khmer)

នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីក្រុង Kitakyushu។

20622325_781971201983634_92750323967078195_n20622143_781971085316979_7234586504358939902_n 

 

ទំនាក់ទំនងនៃទីក្រុងទាំងពីរ គឺកើតចេញពីការឱ្យតម្លៃគ្នាលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្ដិការ ព្រមទាំងភាពជាមិត្តដែលតែងជួយដល់ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយទីក្រុង Kitakyushu បានសិក្សា និងធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញលើវិស័យចំនួនពីរ រួមមានការផ្គត់ផ្គង់ទឹកស្អាត និងការងារប្រព័ន្ធបញ្ចេញទឹកកខ្វក់។

ក្នុងកិច្ចសម្ដែងការគួរសម និងពិភាក្សាការងារ ក៏មានសិស្សមកពីទីក្រុង Kitakyushu ចំនួន០៦នាក់ ដើម្បីធ្វើទស្សនកិច្ចការងារពីការអភិវឌ្ឍរាជធានីភ្នំពេញលើផ្នែក រចនាសម្ព័ន្ធរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក និងកិច្ចសហប្រតិបត្ដិការនៃទីក្រុងទាំងពីរ ដើម្បីជាបំណិន និងបន្ថែមការស្វែងយល់ពីវិស័យទឹកស្អាត និងការបញ្ចេញទឹកកង្វក់ក្នុងរាជធានីភ្នំពេញ ជាពិសេស លើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបច្ចេកទេស។ ក្នុងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូន និងរដ្ឋាករទឹកស្វយ័ត បានបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលទាមទារកិច្ចសហការទីក្រុងទាំងពីរបន្ដទៀតផងដែរ។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បានសំណូមពរឱ្យទីក្រុង Kitakyushu បន្ថែមពីលើភាពគូក្នុងវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងការងារប្រព័ន្ធបច្ចេញទឹកកខ្វក់ ឯកឧត្តមបន្ដជម្រុញឱ្យគណៈប្រតិភូចូលរួមក្នុងវិស័យបរិស្ថាន និងវិនិយោគដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ព្រមទាំងកំណើនសេដ្ឋកិច្ចនៃទីក្រុងទាំងពីរបន្ដទៀតក្នុងនាមជាទីក្រុងសម្ព័ន្ធមេត្រី។ គួរបញ្ជាក់ផងដែរ រាជធានីភ្នំពេញ មានស្ថានីយបូមទឹកចំនួន១៣ ប្រព័ន្ធលូចំនួន៧៣២គីឡូម៉ែត្រ និងប្រឡាយមេចំនួន៥៤គីឡូម៉ែត្រដើម្បីធានាការរំដោះទឹកចេញពីទីក្រុងភ្នំពេញដែលមានសណ្ឋានដីជារាងបាតខ្ទះ។