Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) សកម្មភាពយុទ្ធនាការស្ដារលូ-ប្រឡាយក្នុងរា...

(Khmer) សកម្មភាពយុទ្ធនាការស្ដារលូ-ប្រឡាយក្នុងរាជធានីភ្នំពេញ

Published Date: Monday, January 29, 2018, 5:07 PM

(Khmer)

មាត់អណ្ដូងលូ គឺជាកន្លែងបង្ហូរទឹកចេញពីផ្លូវ និងទទួលទឹកចេញពីគេហដ្ឋានរបស់បងប្អូន។ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការស្ដារលូមួយរយះកន្លងទៅនេះ យើងសង្កេតឃើញថា អណ្ដូងលូជាច្រើនត្រូវបានម្ចាស់ផ្ទះបិទផង ចាក់សំរាមផង ខ្លះទៀតរៀបឥដ្ឋបិទមាត់លូក៏មាន ហើយអាជ្ញាធរបានធ្វើការណែនាំ និងចុះកិច្ចសន្យាជាមួយពួកគាត់មិនឱ្យមានករណីបែបនេះទៀតឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងមួយរយៈពេលកន្លងទៅនេះ យើងសង្កេតឃើញថាទីតាំងមាត់អណ្ដូងលូមួយចំនួនត្រូវបានប្រជាពលរដ្ឋរំលោភបំពានដោយមានខ្លះបិទមាត់លូ ខ្លះចាក់សំរាម ខ្លះចាក់កាកសំណល់ផ្សេងទៀត។ ឯកឧត្តមអភិបាលបានអំពាវនាវដល់បងប្អូនទាំងអស់ឱ្យចូលរួមថែរក្សា និងសម្អាតមាត់លូឱ្យបានស្អាត ដើម្បីកាត់បន្ថយការជន់លិចទឹកភ្លៀងនាពេលភ្លៀងខ្លាំងម្ដងៗ៕

27066872_863390453841708_1131231138581724235_n 27336831_863390177175069_8402300598178981246_n