Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រ...

(Khmer) រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​

Published Date: Tuesday, April 30, 2019, 11:16 AM

(Khmer)

នា​រសៀល​ថ្ងៃ​អង្គារ ១១រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ រដ្ឋ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ​តាម​មហាវិថី​ព្រះ​នរោត្តម មហាវិថី​សហព័ន្ធ​រុស្ស៊ី និង​ផ្លូវ​ជាតិ​លេខ៤ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់តំបន់អូដឹម ក្នុង​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ ដើម្បី​ដោះស្រាយ និង​កាត់បន្ថយ​ការ​កកស្ទះចរាចរណ៍ តាមមហាវិថី​ទាំង​ពីរ​ខ្សែនេះ។​ 
សូម​បង​ប្អូន​ប្រជាពលរដ្ឋ​អ្នក​បើក​បរ​លើ​ដង​ផ្លូវ​ទាំង​អស់ មេត្តា​ចូល​រួម​គោរព​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់​គ្នា។

58673990_1158768654303885_8663650949652283392_o 58852870_1158768747637209_7718319430802866176_o 58822266_1158769564303794_366415372397576192_o 58933204_1158769660970451_998330307180494848_o