Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំពិភា...

(Khmer) រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការងារត្រួតពិនិត្យគ្រប់គ្រងជនបរទេស

Published Date: Wednesday, August 14, 2019, 8:55 AM

(Khmer)

នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងលោកអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូបដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសការបង្កើតប្រជាកាពារឡើងវិញ នៅតាមមូលដ្ឋាន​ភូមិសង្កាត់និមួយៗ៕

68530216_1235258383321578_6745985160505720832_o 68893885_1235258326654917_641347073806958592_o 68349229_1235258263321590_6414809170138103808_o 68452847_1235257869988296_2533241341190602752_o