Home  /  News & Press Releases  /  Poor job organizing and managing community  /  (Khmer) ពិនិត្យការអនុវត្ដផែនការការងារឆ្នាំរបស់អ...

(Khmer) ពិនិត្យការអនុវត្ដផែនការការងារឆ្នាំរបស់អង្គការយូនីសេហ្វ

Published Date: Wednesday, August 09, 2017, 10:49 PM

(Khmer)

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម នួន ផារ័ត្ន បានប្រជុំពិនិត្យការអនុវត្ដផែនការការងារឆ្នាំ២០១៧-២០១៨ ជាមួយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (អង្គការយូនីសេហ្វ)។

20663917_782268525287235_2782154993690056158_n 20664850_782268235287264_2326507530594848902_n

ក្នុងការរួមចំណែកអភិវឌ្ឍរាជធានីភ្នំពេញ អង្គការយូនីសេហ្វបានអនុវត្ដផែនការសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០១៦-២០១៧ កន្លងមកប្រកបដោយជោគជ័យ និងទទួលបានសមថិផលមួយចំនួនដោយមានកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយបានផ្ដោតលើវិស័យអប់រំ កុមារ ស្ដ្រី ព្រមទាំងពង្រឹងសមត្ថភាពដោយការបណ្ដុះបណ្ដាលនានា។

ឯកឧត្តមអភិបាលរង ក៏បានជម្រុញឱ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវបន្ដសហការជាមួយអង្គការយូនីសេហ្វេ ក្នុងគម្រោងចូលរួមអភិវឌ្ឍរាជធានីភ្នំពេញ ព្រមទាំងផ្ដល់អនុសាសន៍ដល់អង្គការឱ្យសិក្សាពិនិត្យលទ្ធភាពបន្ថែមដើម្បីឱ្យគម្រោងរបស់ខ្លួនកុំឱ្យដូចនឹងគម្រោងប្រទេសដែលជាដៃគូអភិវឌ្ឍផ្សេងទៀត។