Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូ...

(Khmer) ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ

Published Date: Thursday, August 08, 2019, 8:51 AM

(Khmer)

នារសៀលថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាព ឯកឧត្ដម ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីចប់ពិធីសម្ពោធឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិក្នុងការបំពេញភារកិច្ចការងារការទូតរបស់ឯកឧត្ដម។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានកោតសរសើរការងាររបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបំពេញភារកិច្ចនាពេលកន្លងមកនេះ ដោយបានជួយដល់រាជធានីភ្នំពេញទាំងវិស័យអប់រំ វិស័យដឹកជញ្ជូនសាធារណៈ ( ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធប្រឡាយ-លូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ )។ល។

68472750_1231248127055937_8508909522859851776_o 67685752_1231246267056123_6922628313462603776_o 67910548_1231246417056108_5709558416100294656_o 67718982_1231246230389460_3586739021524500480_o 67721060_1231246927056057_4637154259664633856_o 68506573_1231247110389372_8880309526926983168_o 67956337_1231247463722670_3266264659434405888_o 67919603_1231247257056024_8525206518566486016_o