Home  /  News & Press Releases  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  (Khmer) ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ...

(Khmer) ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧

Published Date: Monday, April 03, 2017, 11:21 PM

(Khmer)

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

17761420_197977940704039_767158641_o17797372_197977937370706_1355310902_o

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរថ្មីដែលទទួលការប្រកាសឱ្យចូលកាន់តំណែង បានប្ដេជ្ញានឹងបន្ដអនុវត្តតាមការណែនាំរបស់ក្រសួង និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដពង្រឹង និងអភិវឌ្ឍឱ្យវិស័យអប់រំនៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងដោយចូលរួមអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។ ការអប់រំគឺជាមូលដ្ឋានក្នុងការកសាងធនធានមនុស្ស ដើម្បីបង្កើតសង្គមមួយដែលពោរពេញទៅដោយអ្នកមានសមត្ថភាព និងបន្ដជម្រុញកំណែទម្រង់ឱ្យកាន់តែប្រសើរឡើង។

 

ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមអភិបាលរាជធានីភ្នំពេញ សុទ្ធតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងឱ្យតម្លៃលើការអប់រំ ការកសាងធនធានមនុស្ស ការប្រមូលធនធានមនុស្សទាំងនោះចូលរួមអភិវឌ្ឍដោយស្មារតីទទួលខុសត្រូវលើសច្ចភាពដែលកម្ពុជាទទួលបានពីសន្ដិភាព និងការអភិវឌ្ឍរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សន្និបាទក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយបានលើកទិសដៅបន្ដក្នុងលើកទឹកចិត្ត និងអភិវឌ្ឍលើការបន្ដដំឡើងប្រាប់ខែគ្រូបង្រៀន ការត្រួតពិនិត្យដោយអធិការកិច្ច ការវាយតម្លៃលើការសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ និងវិធីសាស្ដ្រនានា ដើម្បីបន្ដជម្រុញការអភិវឌ្ឍ និងឱ្យតម្លៃលើវិស័យអប់រំ៕