Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដី...

(Khmer) ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

Published Date: Monday, November 19, 2018, 3:13 PM

(Khmer)

ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នៅលើទឹកដីស័ក្តិសិទ្ធិនៃរមណីយដ្ឋានប្រវត្ដិសាស្ត្រវត្តភ្នំ។

ព្រឹកថ្ងៃ​ចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនកីឡាករទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខដល់កីឡាករ កីឡាការិនី ទូកង ទូកចែវ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​ តាមប្រពៃណីទំនៀមទម្លាប់សាសនាពីបុរាណ។ ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែងសុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕

46454581_1055689971278421_9091002622260805632_o 46482443_1055689781278440_1912193128933097472_o