Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ប្រជុំ​ត្រៀម​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​...

(Khmer) ប្រជុំ​ត្រៀម​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី

Published Date: Tuesday, October 17, 2017, 10:57 AM

(Khmer)

ដោយ​ប្រទេស​មាន​សុខសន្តិភាព​ និងមាន​ការ​អភិវឌ្ឍន៍​ ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពិត​ជា​សំខាន់​ណាស់​ រាជរដ្ឋាភិបាលក៏​បាន​សម្រេច​ចិត្ត​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប​ថ្មី​មួយ​ទៀត​ទុក​ជូន​ប្រជាពលរដ្ឋ​ និងអ្នក​ធ្វើ​ដំណើរទៅមក​ឆ្លងកាត់​ពី​តំបន់​ជ្រោយ​ចង្វារ​ មក​តំបន់​ឬស្សីកែវ​ផ្លូវ​ជាតិ​លេខ​៥​។

នារសៀល​ថ្ងៃទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៧​ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ដឹក​នាំ​ប្រជុំ​ត្រៀម​រៀប​ចំ​ពិធី​បើក​ការ​ដ្ឋាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​សាប​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ត្រៀម​បើក​ការ​ដ្ឋាន​នៅ​ថ្ងៃទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៧​ខាងមុននេះ​។​ ស្ពានថ្មីមួយនេះ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​បញ្ជៀស​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ​៦​ ឆ្លង​ចូល​ផ្លូវ​ជាតិ​លេខ​៥៕

22528665_813099985537422_972182754418358587_o 22538580_813099982204089_8805969492887300992_o