Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) តូហ្គោមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ...

(Khmer) តូហ្គោមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើវិស័យកសិកម្មនិងជាមួយរាជធានីភ្នំពេញ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍

Published Date: Friday, December 06, 2019, 9:14 AM

(Khmer)

imgtg04121906 imgtg04121903

 

 

 

 

 

             អភិបាលក្រុងនៃប្រទេសតូហ្គោ បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើ       វិស័យកសិកម្ម និងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍។

ការលើកឡើងពីបំណងខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលលោកអភិបាលក្រុងនៃប្រទេសតូហ្គោជួបសំណេះសំណាលនិងសំដែងការគូសមជាមួយ ឯកឧត្តតម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់មហាសន្និបាតអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ។

            ក្នុងជំនួបសំណេះសំណាល និងសំដែងការគូសមនោះភាគីទាំង២បានលើកឡើងនូវចំណុចល្អជាច្រើនដែលជាបទពិសោធន៏ក្នុងការអភិវឌ្ឍន៏ទីក្រុង។

            លោកអភិបាលក្រុងនៃប្រទេសតូហ្គោបានលើកឡើងថា កម្ពុជាជាប្រទេសកសិកម្មដូច្នេះតូហ្គោចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនេះឲ្យបានខ្លាំងក្លាជាមួយកម្ពុជា ក៏ដូចជាមួយរាជធានីភ្នំពេញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរជាដើម។   

            ឯកឧត្តតម ឃួង ស្រេង បានថ្លែងឲ្យដឹងដែរថា រាជធានីភ្នំពេញត្រូវការដៃគូលើការពង្រឹងពង្រីកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយរវាងកំរិតទីក្រុងនិងទីក្រុង យើងអាចផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៏នៃទីក្រុងយើងទាំង២។

            ឯកឧត្តតមអភិបាលរាជធានីភ្នំពេញ ក៏បានជំរាបជូនភ្ញៀវពីសក្ដានុពលទេសចរណ៏ដែលកម្ពុជាមាន ដូចជាប្រាង្គប្រាសាទ,ធម្មជាតិដ៏សម្បូរបែប តំបន់ឆ្នេរមណីដ្ឋានធម្មជាតិ ដែលជាទេសចរណ៏វប្បធម៌ធម្មជាតិដ៏ទាក់ទាញ សំរាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្រប់តំបន់អោយមកទស្សនា។

            សូមបញ្ជាក់ថាមហាសន្និបាតអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំង(AIMF)លើកទី៣៩បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដែលមានតំណាងទីក្រុងប្រមាណ៤០២មកពី៤១ប្រទេស ដែលពួកគេបានពិភាក្សាគ្នា,លើកពីបទពិសោធន៏នៃការអភិវឌ្ឍន៏ទីក្រុងនិមួយៗ ជាពិសេសរយះពេល៤០ឆ្នាំ នៃការអភិវឌ្ឍន៏ទីក្រុងភ្នំពេញ ដែលទីក្រុងមួយនេះបានឆ្លងកាត់ភាពខ្ទេចខ្ទាំដល់ចំណុចសូន្យនៃរបបប្រល័យពូជសាសន៏។តែពេលនេះភ្នំពេញខុសពីភ្នំពេញកាលពី៤០ឆ្នាំមុន គឺមានការអភិវឌ្ឍន៏រីកចំរើនយ៉ាងខ្លាំងក្លាក្រោមការដឹកនាំរបស់សម្តេចតេជោជានាយករដ្ឋមន្ត្រី៕

imgtg04121904 imgtg04121904 imgtg04121901 imgtg04121902