Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) កិច្ចពិភាក្សាស្ដីពីការអនុវត្តការងារអាទិ...

(Khmer) កិច្ចពិភាក្សាស្ដីពីការអនុវត្តការងារអាទិភាពនៃគម្រោងស្ដារ​ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

Published Date: Monday, June 25, 2018, 7:42 PM

(Khmer)

នារសៀលថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូ JICA ដឹកនាំដោយ លោកបណ្ឌិត អិតូ​ មិមប៉េអិ ( Ito Mimpei ) ប្រធានក្រុមសិក្សាស្រាវជ្រាវ នៃក្រុមបេសកកម្មការងាររបស់ JICA ស្ដីពីការអនុវត្តការងារអាទិភាពនៃគម្រោងស្ដារ,​ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ ។

គួរបញ្ជាក់ថា÷ នេះជាកិច្ចពិភាក្សាលើកទី៤​ ដើម្បីឈានដល់ការរៀបចំស្ថាបនាអាងប្រព្រឹត្តិកម្មទឹកសំអុយនៅក្នុងតំបន់បឹងជើងឯក ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA និងគម្រោងស្តារ​ ៕

36137158_944749469039139_3914051590025117696_o 36034632_944749255705827_7425178081670725632_o 36003044_944749335705819_8166404448147472384_o 36232017_944749205705832_7875034227564085248_o