Home  /  News & Press Releases  /  District’s news  /  (Khmer) កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក...

(Khmer) កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២

Published Date: Wednesday, June 29, 2016, 10:00 PM

(Khmer)

វេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦​ រដ្ឋបាលខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ដែលមានរបៀបវារះអង្គប្រជុំដូចខាងក្រោម៖
១-ឆ្លង និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ (២៧-០៥-២០១៦) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ៧មករា។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ៧មករាអាណត្ដិទី២ សំរាប់រយៈពេលដប់ពីរ (១២) ខែចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២៦។
៥-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែមិថុនា ឆ្នាំ២០១៦។
៦-ពិនិត្យ និងអនុម័តឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករាអាណត្តិទី២ ឆ្នាំ២០១៦។
៧-ពិនិត្យ និង អនុម័តការស្នើតែងតាំងសមាសភាពប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ៧មករា។
៨-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាខណ្ឌ៧មករា៕

13533097_583979211782835_8739840230371360189_n 13438870_583979155116174_9039537807471189483_n