Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធានីភ...

(Khmer) ការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ

Published Date: Tuesday, July 24, 2018, 1:05 PM

(Khmer)

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័សតាមនីតិវិធី​ប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ និងដើម្បីជម្រុញឲ្យការអនុវត្ត លើការងារនេះបានល្អប្រសើរនា​រសៀល​ថ្ងៃ​អង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​ប្រជុំ​ស្ដីពី​ការ​រៀបចំ​ដាក់​អោយដំណើរការ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវបានបង្កើតឡើង តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃ នៅក្នុងរចនាសម្ព័ន្ធរបស់សាលាក្រុង ស្រុក ខណ្ឌគោលដៅ ដោយផ្អែកលើសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨។

37699784_973626162818136_403457107388530688_o 37782181_973625922818160_6202184022420881408_o 37689819_973625766151509_4309329636573052928_o 37783618_973625646151521_3717844989883973632_o