Home  /  News & Press Releases  /  Council News  /  (Khmer) ការស្ដាប់បទបង្ហាញអំពីសេចក្ដីព្រាងកម្មវិ...

(Khmer) ការស្ដាប់បទបង្ហាញអំពីសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីឆ្នាំ២០១៧-២០១៩

Published Date: Tuesday, March 14, 2017, 9:47 AM

(Khmer)

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាអធិបតីក្នុងការស្ដាប់បទបង្ហាញអំពីសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីឆ្នាំ២០១៧-២០១៩។

17142101_1868670976749482_1383829945_o17194077_1868670980082815_791768716_o

ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជារៀងរាល់ឆ្នាំលើការអនុវត្ដផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សា ក្រសួងស្ថាប័ន អង្គភាពនានារបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។ ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពនៃការអនុវត្ដផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងបណ្ដាសកម្មភាពនានាដែលអនុវត្ដដោយអង្គការសង្គមស៊ីវិល និងផ្នែកឯកជននៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលមានវិស័យដូចជា៖ សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងបរិស្ថាន-អាកាសធាតុ ការគ្រប់គ្រងរដ្ឋបាល សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងគម្រោងនានាដែលគាំទ្រដល់ការអភិវឌ្ឍរាជធានីភ្នំពេញ។

ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានផ្ដល់អនុសាសន៍នានាពាក់ព័ន្ធនឹងនីតិវិធីសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីឆ្នាំ២០១៧-២០១៩ ដើម្បីធានាឱ្យបាននូវការឆ្លើយតបចំពោះតម្រូវការចំបាច់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ បន្ថែមពីនេះ ឯកឧត្ដមប្រធាន ក៏បានណែនាំឱ្យត្រួតពិនិត្យឡើងវិញនូវទិន្នន័យ ស្ថិតិ ចំនួននានា ដើម្បីបំពេញបន្ថែម និងធ្វើឱ្យប្រសើរឡើងមុននឹងសម្រេចកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីឆ្នាំ២០១៧-២០១៩។