Home  /  News & Press Releases  /  Phnom Penh Capital News  /  (Khmer) ការចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បី...

(Khmer) ការចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាពពេលបោះឆ្នោត

Published Date: Wednesday, July 25, 2018, 9:40 AM

(Khmer)

នៅព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និង​ឯកឧត្ដម​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោត ។

ការពិនិត្យកងកម្លាំងនគរបាលជាតិនា​ព្រឹក​នេះ គឺដើម្បី​ធានា​កិច្ច​ការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដែលមានកងកម្លាំងនគរបាលជាតិចំនួន៤.៦២៥នាក់ នៅតាមគោលដៅការិយាល័យបោះឆ្នោត ជុំវិញបរិវេណការិយាល័យ ជាពិសេស មុន ក្នុង និងក្រោយពេលបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោតជាស្ថាពរ៕

37720923_974413856072700_7210016979103514624_o 37724299_974415219405897_7606572409054822400_o 37758485_974413666072719_3165898119904755712_o 37858600_974414416072644_4950338782353162240_o