ទំព័រដើម  /  អំពីសាលារាជធានី  /  សារអភិបាលរាជធានី

សារអភិបាលរាជធានី

រាជធានីភ្នំពេញ សូមស្វាគមន៍លោក-លោកស្រី ប្រជាពលរដ្ឋ និងប្រិយ៍មិត្តអ្នកអាន​ទាំងអស់ជាទី រាប់អាន!

គេហទំព័រ ​ដែល​សាលារាជធានី​ភ្នំពេញ បាន​បង្កើត​ឡើងនេះ គឺ​ក្នុង​គោល​បំណង​បង្ហាញអំពីទិន្ន័យព័ត៌មាន របាយការណ៍ ឯកសារស្រាវជ្រាវ រូបភាព សកម្មភាព ស្តីពីការអភិវឌ្ឍលើគ្រប់វិស័យ ដឹកនាំ​ដោយ​គណៈ​អភិបាល​រាជធានីភ្នំពេញ ។

គណៈអភិបាលរាជធានីភ្នំពេញក្នុងអណត្តិទី១ បានបំពេញ​​តួនាទី​​ជាស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ក្នុងនាម​ជា​ស្ថាប័ន​ផ្តល់​សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បី​ឆ្លើយ​តបទៅតាមតម្រូវការ និង​ផល​ប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​ ដោយ​ឈរលើស្មារតីសហការក្នុងភាពជាដៃគូរ រវាង​រដ្ឋ ឯកជន និងសង្គមស៊ីវិល ។ ក្នុងអណត្តិទី ២នេះ ភារកិច្ចសំខាន់របស់គណៈអភិបាល គឺផ្តោត​ទៅ​លើ​ការស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​គ្រប់​ប្រភេទ ការពង្រឹងគុណភាព សេវាសាធារណៈ ចរាចរណ៍ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ សំដៅ​រួមចំណែក​ជួយ​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

គេហទំព័រនេះ អាចដំណើរការប្រកបដោយគុណភាព ប្រសិទ្ធភាព និងរលូនទៅបាន អាស្រ័យ​ដោយ​មាន​ការ​ចូលរួម​ផ្តល់​មតិ​យោបល់ ព័ត៌មាន ទិន្នន័យ ឯកសារ ព្រមទាំង​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​ជួយ​កែ​ លំអការ​អភិវឌ្ឍ​រាជធានី សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ទទួលបានកិត្តិយស សេចក្តីថ្លៃថ្នូរ ស្ថេរភាព សុវត្ថិភាព សុខមាលភាព និងរបៀបរៀបរយសាធារណៈ សំរាប់ប្រជាពលរដ្ឋទូទៅ ។

ខ្ញុំសង្ឃឹមថា គេហទំព័រនេះពិតជាបានចូលរួមចំណែកក្នុងការចែករំលែកព័ត៌មាន សំរាប់ជាប្រយោជន៍ដល់លោក- លោកស្រី និងប្រជាពលរដ្ឋទាំងអស់ជាពុំខាន ៕

សូមអរគុណ !

signature

ប៉ា សុជាតិវង្ស
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ